លោក ដួង តារា ជំនួយការសម្តេចតេជោ សម្តែងការខកចិត្ត និងសោកស្តាយ ចំពោះក្រុមហ៊ុនSMARTដែលពូកែរកលុយពីអតថិជន តែមិនសូវយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន
លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការខកចិត្ត និងសោកស្តាយ ចំពោះការផ្តល់សេវារបស់ក្រុមហ៊ុនSMART ។
តាមរយៈទំព័រផេកហ្វេសប៊ុក លោក ដួង តារា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ លោកបានសរសេរសារយ៉ាងដូច្នេះថា SMART ? សុខសប្បាយជាទេបងប្អូន? ពេលបុណ្យទានអញ្ចឹងប្រាកដជាគ្រប់គ្នារីករាយក្នុងចិត្តព្រោះមានឱកាសបានធ្វើបុណ្យកសាងកុសលនិងអំពើល្អ។Smart ...បងប្អូនណាខ្លះប្រើស្មាត? ខ្ញុំក៏ជាអតិថិជនស្មាត(Smart) ម្នាក់ដែរ។ ខ្ញុំប្រើលេខស្មាតព្រោះតែជំនឿលើ smart telecom service ប៉ុន្តែជារៀងរាល់ខែ ខ្ញុំតែងតែជំពាក់លុយ smart។
លោក ដួង តារា បានបន្តថា៖ ខ្ញុំពីមុនមិនដឹងទេ ថាហេតុអីបានលេខខ្ញុំអត់ដំណើរការ គឺជារៀងរាល់ខែតែម្តងហើយ។ ខ្ញុំបានព្យាយាមខលផង និងទៅជួបមន្រ្តីស្មាតនៅការិយាល័យធំរបស់ smart ផង គាត់ថាលេខខ្ញុំជាប់post paid service. ខ្ញុំថាដោះអោយខ្ញុំចេញទៅ ព្រោះបើខ្ញុំអត់សូវប្រើអ្វីផង ជំពាក់ស្មាតារៀងរាល់ខែបែបនេះ។
ចំនួនទឹកលុយគឺមិនជាបញ្ហាធំដុំទេ ប៉ុន្តែបញ្ហាធំបំផុតនោះគឺក្រុមហ៊ុនស្មាត smart ផ្តាច់លេខខ្ញុំមិនអោយខលចេញចូលបានដោយអត់បានដឹងជាមុន សូម្បីខលទៅលេខ 888 ក៏ខលអត់ចូល ដែលធ្វើអោយប៉ះពាល់ដល់ការងារបស់ខ្ញុំ។ តើបងប្អូនមានជួបបញ្ហាដូខខ្ញុំដែរទេជាមួយស្មាត? ខ្ញុំសរសើ Smart ស្មាតពូកែរកលុយពីអតថិជន តែសូមយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជនអោយបានល្អផង។
លោកបានបន្ថែមទៀតថា ៖ព្រឹកមិញខ្ញុំខលសួរព៏បញ្ហដដែលៗ ហ្នឹងទៀត customer service បញ្ជូនខ្ញុំពីម្នាក់ទៅម្នាក់អោយខ្ញុំរង់ចាំជាង23 នាទីហើយនៅតែគ្មានអ្នកជួយខ្ញុំដដែល។ Customer service បុរសដែលខ្ញុំនិយាយជាមួយព្រឹកមិញក៏គួរទទួលហ្វឹកហ្វឺនcustomer service skill បន្ថែមជាពិសេសផ្នែកសីលធម៍និយាយស្តី។ យើងចូលរួមជួយរិះគន់ស្ថាបនា Smart អោយក្លាយជា telecom ដែលជាទីទុកចិត្តរបស់អតិថិជនពិតប្រាកដ៕SP